Saturday, August 23, 2014

កម្មវិធី Play Book អានសៀវភៅខ្មែរយ៉ាយត្រជាក់ភ្នែក លើទូរសព្ទ Android

Google Play Book ជាកម្មវិធីអានសៀវភៅអេឡិកត្រូនិចរបស់ Google សម្រាប់ទូរសព្ទ Android។​ កម្មវិធីនេះអាចរកបានក្នុង Play Store សម្រាប់ប្រទេសមួយចំនួន តាមរយៈការវាយពាក្យគន្លឹះ "Google Play Book"។

តែអ្នកនៅស្រុកខ្មែរពុំទាន់អាចទាញយកកម្មវិធីនេះពី Play Store បានទេ​ ដោយសារតែវាពុំទាន់គាំទ្រទីផ្សារស្រុកខ្មែរ។ ដូច្នោះលោកអ្នកអាចទាញយក នៅទីនេះ

កម្មវិធីនេះអនុញ្ញាតឲ្យលោកអ្នកនាងអានសៀវភៅខ្មែរទម្រង់ epub ដែលជាទម្រង់ទំនើបមួយ ត្រូវបានបង្កើតតាមរយៈការសរសេរកូដ html។ (មើលការណែនាំនៅទីនេះ)។

សាកល្បងជាមួយសៀវភៅគំរូភាសាខ្មែរ ទី១ ទី២

ចុច Menu -> Display option លោកអ្នកនឹងកន្លែងដូរទំហំអក្សរ និងប្ដូរទម្រង់សម្រាប់ការអាននៅពេលថ្ងៃ ឬយប់។