បន្ទាប់ពីខ្ញុំដាក់ឯកសារ "កំណត់ហេតុរបស់ ជីវ តាក្វាន់" ជាទម្រង់ epub សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Android មានប្រិយមិត្តអ្នកលេង Facebook មួយចំនួនសួរខ្ញុំអំពីការអានឯកសារនេះនៅក្នុងឧបករណ៍របស់ Apple ដូចជា iPhone និង iPad ជាដើម។
ខាងក្រោម ជាចម្លើយរបស់ខ្ញុំ។
កម្មវិធី iBook នៅក្នុង iOS អនុញ្ញាតឲ្យលោកអ្នកអានសៀវភៅទម្រង់ .epub បាន។ ប៉ុន្តែសម្រាប់អ្នកប្រើ iPhone និង iPad មានកំណែ iOS ទាប ហើយគ្មានការ jailbreak ដាក់អក្សរខ្មែរចូល នៅមានបញ្ហាជាមួយពុម្ពអក្សរខ្មែរ។ ប្រសិនបើកឧបករណ៍របស់លោកអ្នក jailbreak ដាក់អក្សរខ្មែរចូល ឬបន្ទាន់សម័យទៅ iOS 8 ហើយ គឺលែងមានបញ្ហាក្នុងការអានខ្មែរទៀតហើយ។
លោកអ្នកទាញយកសៀវភៅ "កំណត់ហេតុ" របស់ ជីវ តាក្វាន់ នៅទីនេះ។ រួចឃើញផ្ទាំងដូចនៅខាងឆ្វេង ចុច "Open in "iBook"" ជាការស្រេច។
រូបភាពមួយចំនួននៅក្នុង iPhone (iOS 8)។