Wednesday, November 12, 2014

ស្រៈខ្មែរមានចំនួនប៉ុន្មាន?​ ១៦ ២១ ឬ ២៣?

ដំបូង​សុំ​ចាប់​ផ្តើម​ពី​វចនានុក្រម។ ពី​ព្រោះ​អ្នក​ប្រើប្រាស់​ភាសា​ខ្មែរ​ភាគ​ច្រើន​ពឹង​ផ្អែក​ទៅ​លើ​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត។

ក្នុង​វចនានុក្រម​សម្តេច​សង្ឃ​បោះ​ពុម្ព​លើក​ចុង​ក្រោយ ក្នុង​ឆ្នាំ​១៩៦៨ កំណត់​យក​ស្រៈ​និស័យ​ខ្មែរ​ចំនួន ២១ រួម​មាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។

រហូត​មក​ដល់​ពេល​នេះ ខ្មែរ​យើង​នៅ​មិន​ទាន់​បង្កើត​បាន​វចនានុក្រម​ថ្មី​មក​ចំនួស​វចនានុក្រម​សម្តេច​សង្ឃ​រាជ ជួន ណាត បាន​នៅ​ឡើង ហើយ​វចនានុក្រម​នេះ​ពិត​ជា​មាន​លក្ខណៈ​ប្រពៃ​ដែល​មនុស្ស​ជា​ច្រើន​ជំនាន់​ទទូល​ស្គាល់។ ក៏​ប៉ុន្តែ​វា​មាន​បញ្ហា​ត្រង់​កន្លែង​កំណត់​យក​ចំនួន​ស្រៈ​ខ្មែរ ធ្វើ​ឲ្យ​អ្នក​សិក្សា​ស៊ីជម្រៅ​ផ្នែក​ភាសា​ខ្មែរ​ក្នុង​ទស្សវត្ស​ឆ្នាំ១៩៩០ ចាត់​ទុក​ថា​ជា​កង្វះ​ខាត​មួយ។ កង្វះ​ខាត​ដែល​បន្សល់​ទុក​បញ្ហា​មក​ដល់​សព្វ​ថ្ងៃ​គឺ "បញ្ហា​ស្រៈ អះ (ះ)" នេះ​ឯង។

ក្នុង​ផ្នែក​រៀបរាប់​អំពី​ស្រៈ វចនានុក្រម​ហៅ​សញ្ញា (ះ) ថា​ស្រៈ អះ ក៏​ប៉ុន្តែ​ក្នុង​ទំព័រ​១១៥៧ ត្រង់​កន្លែង​ពន្យល់​អំពី​វណ្ណយុត្ត​ខ្មែរ វចនានុក្រម​ដដែល​នេះ​បែ​ជា​ចាត់​ទុក​សញ្ញា (ះ) ជា​វណ្ណយុត្ត​ទីមួយ ដែល​មាន​ឈ្មោះ​ថា វិសជ៌នី ឬវិសគ៌ៈ ទៅ​វិញ (មើល​រូបភាព​ខាង​ក្រោម)។

ដោយ​ហេតុ​នេះ​ហើយ មុន​នឹង​ស្នើ​ឲ្យ​ដាក់​អក្សរ​ខ្មែរ​ចូល​ក្នុង​តារាង Unicode អ្នក​សិក្សា​ស្រាវជ្រាវ​ខ្មែរ​បាន​ពិភាក្សា​គ្នា​ជា​ច្រើន​លើក រួច​ក៏​មាន​ការ​ឯកភាព​ក្នុង​អង្គ​ប្រជុំ​កាល​ពី​ថ្ងៃ​ទី​១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាម​ពិត​បញ្ហា​គួរ​តែ​ចប់​ទាំង​ពេល​នោះ ប្រសិន​បើ​គ្មាន​ការ​ជ្រៀត​ជ្រេក​ពី​សំណាក់​អ្នក​នយោបាល និង​អ្នក​ផ្តល់​ជំនួយ។

ការ​ឯកភាព​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​នោះ​គឺ សម្រេច​យក​ស្រៈ​ខ្មែរ​តែ១៦ ដោយ​មិន​គិត​ស្រៈ អ រួម​មាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវ​បាន​ចាត់​ទុក​ក្នុង​ចំណោម​វណ្ណយុត្ត ហើយ​ស្រៈ អុំ និង អាំ ដែល​មាន​វណ្ណយុត្ត​រួម​ផ្សំ ត្រូវ​បាន​ចាត់​ទុក​ថា​ស្រៈ​ផ្សំ គឺ​ត្រូវ​ចុច​ ២​ដង ដូច​ជា អុំ​ = អ + ុ + ំ ជា​ដើម។ ការ​សម្រេច​នេះ​ត្រូវ​បាន​អ្នក​បច្ចេកទេស​គាំទ្រ ជា​ពិសេស​អ្នក​ធ្លាប់​បង្កើត​ក្កាចុច​ខ្មែរ (Keyboard)។ ពី​ព្រោះ​អក្សរ​ខ្មែរ​យើង​មាន​សញ្ញា​ច្រើន​ណាស់​បើ​ប្រៀបធៀប​នឹង​អក្សរ​របស់​ជាតិ​សាសន៍​ដដៃ។ ការ​សម្រេច​យក​វិធី​ស្រៈ​ផ្សំ​ចុច​២​ដង ធ្វើ​ឲ្យ​អ្នក​រៀន​វាយ​អក្សរ​ខ្មែរ​ចំណេញ​ពេល​ក្នុង​ការ​ចងចាំ។

ប៉ុន្តែ​ពេល​ចេញ Unicode ដែល​មាន​អក្សរ​ខ្មែរ​ដំបូងក្នុង​ឆ្នាំ​១៩៩៩ អនុលោម​​តាម​សំណើរ​របស់​អ្នក​ស្រាវជ្រាវ​ភាសា​ខ្មែរ​ខាង​លើ បែ​រជា​មាន​ការ​ជំទាស់​ពីសំណាក់អ្នក​នយោបាយ​ថា​ខ្វះ​ស្រៈ ដោយ​មិន​ស្តាប់​ហេតុផល​អំពី​ស្រៈ​ផ្សំ និង​ការ​វែកញែក​របស់​អ្នក​ស្រាវជ្រាវ ហើយ​អ្នក​ផ្តល់​ជំនួយ និង​អង្គការ​អន្តរជាតិ​មួយ​ចំនួន​ក៏​គាំទ្រ​អ្នក​នយោបាយ មិន​គាំទ្រ​អ្នក​ភាសាវិទ្យា និង​អ្នក​បច្ចេកទេស​ទេ។ ដូច្នោះ​ហើយ​ទើប​យើង​ឃើញ​ក្ដាចុច​ខ្មែរ​មួយ​ចំនួន​មាន​ស្រៈ​ច្រើន​ជាង​១៦ មិន​មែន​២១ តាម​វចនានុក្រម​ទេ គឺ២៣ ការ​បង្កើត​ឲ្យ​មាន​ស្រៈ​ច្រើន​ដូច្នោះ​ដើម្បី​យក​ចិត្ត​អ្នក​នយោបាយ។

សរុប​សេចក្តី​មក ក្នុង​តារាង Unicode មាន​ស្រៈ​ខ្មែរ ១៦ គឺ​តាម​សំណើរ​របស់​អ្នក​ស្រាវ​ជ្រាវ រីឯ​អ្នក​ដែល​គិត​អំពី​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រើប្រាស់​ទៅ​អនាគត​ក៏​គួតែ​គោរព​ស្តង់ដារ Unicode។

Sunday, September 28, 2014

អានសៀវភៅ epub នៅក្នុង iPhone និង iPad

បន្ទាប់​ពី​ខ្ញុំ​ដាក់​ឯកសារ "កំណត់​ហេតុ​របស់ ជីវ តាក្វាន់" ជា​ទម្រង់ epub សម្រាប់​អ្នក​ប្រើប្រាស់​ទូរសព្ទ Android មាន​ប្រិយមិត្ត​អ្នក​លេង Facebook មួយ​ចំនួន​សួរ​ខ្ញុំ​អំពី​ការ​អាន​ឯកសារ​នេះ​នៅ​ក្នុង​ឧបករណ៍​របស់ Apple ដូច​ជា iPhone និង iPad ជា​ដើម។

ខាងក្រោម ជាចម្លើយរបស់ខ្ញុំ។

កម្មវិធី iBook នៅ​ក្នុង iOS អនុញ្ញាត​ឲ្យ​លោក​អ្នក​អាន​សៀវ​ភៅ​ទម្រង់ .epub បាន។ ប៉ុន្តែ​សម្រាប់​អ្នក​ប្រើ iPhone និង iPad មាន​កំណែ iOS ទាប ហើយ​គ្មាន​ការ jailbreak ដាក់​អក្សរ​ខ្មែរ​ចូល នៅ​មាន​បញ្ហា​ជា​មួយ​ពុម្ព​អក្សរ​ខ្មែរ។ ប្រសិន​បើ​កឧបករណ៍​របស់​លោក​អ្នក jailbreak ដាក់​អក្សរ​ខ្មែរ​ចូល ឬ​បន្ទាន់​សម័យ​ទៅ iOS 8 ហើយ គឺ​លែង​មាន​បញ្ហា​ក្នុង​ការ​អាន​ខ្មែរ​ទៀត​ហើយ។

លោក​អ្នក​ទាញ​យក​សៀវភៅ "កំណត់ហេតុ" របស់ ជីវ តាក្វាន់ នៅ​ទីនេះ។ រួច​ឃើញ​ផ្ទាំង​ដូច​នៅខាង​ឆ្វេង ចុច "Open in "iBook"" ជា​ការ​ស្រេច។


រូបភាព​មួយ​ចំនួន​នៅ​ក្នុង​ iPhone (iOS 8)។


Saturday, August 23, 2014

កម្មវិធី Play Book អានសៀវភៅខ្មែរយ៉ាយត្រជាក់ភ្នែក លើទូរសព្ទ Android

Google Play Book ជាកម្មវិធីអានសៀវភៅអេឡិកត្រូនិចរបស់ Google សម្រាប់ទូរសព្ទ Android។​ កម្មវិធីនេះអាចរកបានក្នុង Play Store សម្រាប់ប្រទេសមួយចំនួន តាមរយៈការវាយពាក្យគន្លឹះ "Google Play Book"។

តែអ្នកនៅស្រុកខ្មែរពុំទាន់អាចទាញយកកម្មវិធីនេះពី Play Store បានទេ​ ដោយសារតែវាពុំទាន់គាំទ្រទីផ្សារស្រុកខ្មែរ។ ដូច្នោះលោកអ្នកអាចទាញយក នៅទីនេះ។

កម្មវិធីនេះអនុញ្ញាតឲ្យលោកអ្នកនាងអានសៀវភៅខ្មែរទម្រង់ epub ដែលជាទម្រង់ទំនើបមួយ ត្រូវបានបង្កើតតាមរយៈការសរសេរកូដ html។ (មើលការណែនាំនៅទីនេះ)។

សាកល្បងជាមួយសៀវភៅគំរូភាសាខ្មែរ ទី១ ទី២។

ចុច Menu -> Display option លោកអ្នកនឹងកន្លែងដូរទំហំអក្សរ និងប្ដូរទម្រង់សម្រាប់ការអាននៅពេលថ្ងៃ ឬយប់។


Friday, July 25, 2014

របៀប​ដំឡើង​កម្មវិធី​ស្ដាប់​វិទ្យុ​ខ្មែរ​ពិភព​លោក សម្រាប់​ទូរសព្ទ Android

ដំបូង ចូល​ទៅ Play Store វាយ​អក្សរ "World Khmer Radio” ជា​ឈ្មោះ​កម្មវិធី ក្នុង​ប្រអប់​ស្វែងរក (មើល​រូបភាព)។ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ស្វែង​រក ខ្ញុំ​សូម​ឲ្យ​យោបល់​ថា គួរ​វាយ​ឈ្មោះ​កម្មវិធី​ក្នុងសញ្ញា​អព្ភន្តរ ឬ​វិឡារ​បិទ​បើក​ដូច​ក្នុង​រូបភាព។

បន្ទាប់​មក ចុច​លើ​និមិត្ត​សញ្ញា​វិទ្យុ​ខ្មែរ​ពិភព​លោក ដែល​មាន​អក្សរ "World Khmer Radio” រួច​ចុច Install។

ពេល​បើក​កម្មវិធី ប្រសិន​បើ​លោកអ្នក​មិន​ឃើញ​កម្មវិធី​ផ្សាយ​ថ្មី​បំផុត សូម​ចុច​សញ្ញា Refresh ដែល​មាន​រូបសណ្ឋាន​ដូច​ខាង​ក្រោម។

ម្យ៉ាង​ទៀត លោកអ្នក​ក៏​អាច​ទាញយក​កម្មវិធី​ផ្សាយ​ប្រចាំ​ថ្ងៃ​ទុក​ស្ដាប់​ពេល​ក្រោយ ឬ​ស្ដាប់​ពេល​គ្មាន​អ៊ីនធឺណេត​ក៏បាន ដោយ​ចុច​សញ្ញា​ទាញយក​ដូច​រូបភាព​ខាង​ក្រោម។

Monday, May 5, 2014

អ្នក​ប្រើប្រាស់​អ៊ីនធឺណិត មាន​ជិត ៣​ពាន់​លាន​នាក់​ហើយ

(Edited from translate.google.com) ថ្ងៃ​ទី៥ ឧសភា ឆ្នាំ​២០១៤ - ក្នុង​ស្ថិតិ​ថ្មី​ចេញ​ផ្សាយ​ថ្ងៃ​នេះ សហភាព​ទូរគមនាគមន៍​អន្តរជាតិ​អង្គការ​សហ​ប្រជា​ជាតិ (ITU) បាន​ប្រកាស​ថា នៅ​ចុង​ឆ្នាំ២០១៤ នេះ នឹង​មាន​អ្នក​ប្រើប្រាស់​អ៊ិនធឺណិត​ជិត ៣០០០លាន​នាក់ ដែល​មាន​ ២ ភាគ ៣ មក​ពី​ប្រទេស​កំពុង​អភិវឌ្ឍ ជា​មួយ​នឹង​ការ​ប្រើប្រាស់​ទូរស័ព្ទ​ចល័ត​មាន​អ៊ីនធឺណិត​ជិត ៣២%។

លោក Hamadoun I. Touré អគ្គលេខាធិការ ITU បាន​និយាយ​ថា "តួលេខ ICT [បច្ចេកវិទ្យាគមនាគមន៍ និង​ព័ត៌មានវិទ្យា] ចេញ​ផ្សាយ​ថ្មី អះអាង​ម្តង​ទៀត​ថា បច្ចេកវិទ្យា​ព័ត៌មាន និង​ការ​ទំនាក់​ទំនង​នៅ​តែ​ជា​គន្លឹះ​សំខាន់​របស់​សង្គម​ព័ត៌មាន។"

(English source) 5 May 2014 – Releasing new statistics today, the United Nations International Telecommunications Union (ITU) announced that by end 2014, there will be nearly three billion Internet users – two-thirds of them from the developing world – with mobile-broadband penetration approaching 32 per cent.

“The newly released ICT [information and communications technology] figures confirm once again that information and communication technologies continue to be the key drivers of the information society,” said Hamadoun I. Touré, ITU Secretary-General.

ព័ត៌មានលម្អិត...

Saturday, May 3, 2014

Galaxy S3 របស់​ក្រុមហ៊ុន Sprint ទទួល​បាន​ការ​បន្ទាន់​សម័យ​ឡើង Android 4.4.2 KitKat

(Edited from translate.google.com) គេ​រំពឹង​ថា​ប្រភេទ​ទូរស័ព្ទ Samsung Galaxy S3 របស់ Sprint នឹង​ត្រូវ​បាន​ធ្វើ​បច្ចុប្បន្នភាព (OTA) លើ​បណ្តាញ ឡើង​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat នៅ​ថ្ងៃ​ណា​មួយ​ឆាប់ៗ​នេះ បន្ទាប់​ពី​ក្រុមហ៊ុន​យក្ស​របស់​កូរ៉េ​ខាង​ត្បូង​ដាក់​បង្ហាញ​កូដ​ប្រភព​ខឺណែល​របស់​ប្រព័ន្ធ​ប្រតិបត្តិការ Android 4.4.2 KitKat សម្រាប់​ឧបករណ៍។

ទោះ​ជា​យ៉ាង​ណា វា​មក​ដល់​មុន​ការ​រំពឹងទុក បន្ទាប់​ពី​ការ​បន្ទាន់​សម័យ firmware មាន​វត្តមាន​ក្នុង​ទំព័រ​គាំទ្រ​បច្ចុប្បន្នភាព​របស់​ក្រុមហ៊ុន Sprint។

(English Source) The over the air (OTA) update of Android 4.4.2 KitKat was expected to roll out to the Sprint variant of the Samsung Galaxy S3 any day now after the South Korean giant released the Android 4.4.2 KitKat kernel source code for the device.

However, it's come earlier than expected after the firmware update appeared on Sprint's update support page.

ព័ត៌មានលម្អិត...