សៀវភៅប្រវត្តិប្រជាជាតិខ្មែរ និពន្ធដោយលោក ថាច់ ត្វាន់ ឥឡូវនេះត្រូវបានបង្កើតជាទម្រង់ epub សម្រាប់អានលើទូរសព្ទហើយ។
លោកអ្នកអាចទាញយក សៀវភៅនៅទីនេះ ទៅអានលើទូរសព្ទ Android iPhone iPad ឬ Windows Phone យ៉ាងងាយស្រួល។
ចំពោះអ្នកប្រើទូរសព្ទ Android ត្រូវទាញយកកម្មវិធីអានសៀវភៅជាមុនសិន (មើលទីនេះ) ទើបអានសៀវភៅនេះបាន។
ចំពោះអ្នកប្រើទូរសព្ទ iPhone ឬ iPad ត្រូវមានកម្មវិធី iBook ជាមុនសិន (មើលទីនេះ)។
Monday, January 26, 2015
Wednesday, November 12, 2014
ស្រៈខ្មែរមានចំនួនប៉ុន្មាន? ១៦ ២១ ឬ ២៣?
ដំបូងសុំចាប់ផ្តើមពីវចនានុក្រម។ ពីព្រោះអ្នកប្រើប្រាស់ភាសាខ្មែរភាគច្រើនពឹងផ្អែកទៅលើវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត។
ក្នុងវចនានុក្រមសម្តេចសង្ឃបោះពុម្ពលើកចុងក្រោយ ក្នុងឆ្នាំ១៩៦៨ កំណត់យកស្រៈនិស័យខ្មែរចំនួន ២១ រួមមាន អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ។
រហូតមកដល់ពេលនេះ ខ្មែរយើងនៅមិនទាន់បង្កើតបានវចនានុក្រមថ្មីមកចំនួសវចនានុក្រមសម្តេចសង្ឃរាជ ជួន ណាត បាននៅឡើង ហើយវចនានុក្រមនេះពិតជាមានលក្ខណៈប្រពៃដែលមនុស្សជាច្រើនជំនាន់ទទូលស្គាល់។ ក៏ប៉ុន្តែវាមានបញ្ហាត្រង់កន្លែងកំណត់យកចំនួនស្រៈខ្មែរ ធ្វើឲ្យអ្នកសិក្សាស៊ីជម្រៅផ្នែកភាសាខ្មែរក្នុងទស្សវត្សឆ្នាំ១៩៩០ ចាត់ទុកថាជាកង្វះខាតមួយ។ កង្វះខាតដែលបន្សល់ទុកបញ្ហាមកដល់សព្វថ្ងៃគឺ "បញ្ហាស្រៈ អះ (ះ)" នេះឯង។
ក្នុងផ្នែករៀបរាប់អំពីស្រៈ វចនានុក្រមហៅសញ្ញា (ះ) ថាស្រៈ អះ ក៏ប៉ុន្តែក្នុងទំព័រ១១៥៧ ត្រង់កន្លែងពន្យល់អំពីវណ្ណយុត្តខ្មែរ វចនានុក្រមដដែលនេះបែជាចាត់ទុកសញ្ញា (ះ) ជាវណ្ណយុត្តទីមួយ ដែលមានឈ្មោះថា វិសជ៌នី ឬវិសគ៌ៈ ទៅវិញ (មើលរូបភាពខាងក្រោម)។
ដោយហេតុនេះហើយ មុននឹងស្នើឲ្យដាក់អក្សរខ្មែរចូលក្នុងតារាង Unicode អ្នកសិក្សាស្រាវជ្រាវខ្មែរបានពិភាក្សាគ្នាជាច្រើនលើក រួចក៏មានការឯកភាពក្នុងអង្គប្រជុំកាលពីថ្ងៃទី១៨ កក្កដា ឆ្នាំ១៩៩៦ (មើលឯកសារ)។ តាមពិតបញ្ហាគួរតែចប់ទាំងពេលនោះ ប្រសិនបើគ្មានការជ្រៀតជ្រេកពីសំណាក់អ្នកនយោបាល និងអ្នកផ្តល់ជំនួយ។
ការឯកភាពរបស់ក្រុមអ្នកស្រាវជ្រាវនោះគឺ សម្រេចយកស្រៈខ្មែរតែ១៦ ដោយមិនគិតស្រៈ អ រួមមាន អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ។ ចំណែក អំ និង អះ ត្រូវបានចាត់ទុកក្នុងចំណោមវណ្ណយុត្ត ហើយស្រៈ អុំ និង អាំ ដែលមានវណ្ណយុត្តរួមផ្សំ ត្រូវបានចាត់ទុកថាស្រៈផ្សំ គឺត្រូវចុច ២ដង ដូចជា អុំ = អ + ុ + ំ ជាដើម។ ការសម្រេចនេះត្រូវបានអ្នកបច្ចេកទេសគាំទ្រ ជាពិសេសអ្នកធ្លាប់បង្កើតក្កាចុចខ្មែរ (Keyboard)។ ពីព្រោះអក្សរខ្មែរយើងមានសញ្ញាច្រើនណាស់បើប្រៀបធៀបនឹងអក្សររបស់ជាតិសាសន៍ដដៃ។ ការសម្រេចយកវិធីស្រៈផ្សំចុច២ដង ធ្វើឲ្យអ្នករៀនវាយអក្សរខ្មែរចំណេញពេលក្នុងការចងចាំ។
ប៉ុន្តែពេលចេញ Unicode ដែលមានអក្សរខ្មែរដំបូងក្នុងឆ្នាំ១៩៩៩ អនុលោមតាមសំណើររបស់អ្នកស្រាវជ្រាវភាសាខ្មែរខាងលើ បែរជាមានការជំទាស់ពីសំណាក់អ្នកនយោបាយថាខ្វះស្រៈ ដោយមិនស្តាប់ហេតុផលអំពីស្រៈផ្សំ និងការវែកញែករបស់អ្នកស្រាវជ្រាវ ហើយអ្នកផ្តល់ជំនួយ និងអង្គការអន្តរជាតិមួយចំនួនក៏គាំទ្រអ្នកនយោបាយ មិនគាំទ្រអ្នកភាសាវិទ្យា និងអ្នកបច្ចេកទេសទេ។ ដូច្នោះហើយទើបយើងឃើញក្ដាចុចខ្មែរមួយចំនួនមានស្រៈច្រើនជាង១៦ មិនមែន២១ តាមវចនានុក្រមទេ គឺ២៣ ការបង្កើតឲ្យមានស្រៈច្រើនដូច្នោះដើម្បីយកចិត្តអ្នកនយោបាយ។
សរុបសេចក្តីមក ក្នុងតារាង Unicode មានស្រៈខ្មែរ ១៦ គឺតាមសំណើររបស់អ្នកស្រាវជ្រាវ រីឯអ្នកដែលគិតអំពីភាពងាយស្រួលក្នុងការប្រើប្រាស់ទៅអនាគតក៏គួតែគោរពស្តង់ដារ Unicode។

Sunday, September 28, 2014
អានសៀវភៅ epub នៅក្នុង iPhone និង iPad
បន្ទាប់ពីខ្ញុំដាក់ឯកសារ "កំណត់ហេតុរបស់ ជីវ តាក្វាន់" ជាទម្រង់ epub សម្រាប់អ្នកប្រើប្រាស់ទូរសព្ទ Android មានប្រិយមិត្តអ្នកលេង Facebook មួយចំនួនសួរខ្ញុំអំពីការអានឯកសារនេះនៅក្នុងឧបករណ៍របស់ Apple ដូចជា iPhone និង iPad ជាដើម។
ខាងក្រោម ជាចម្លើយរបស់ខ្ញុំ។
កម្មវិធី iBook នៅក្នុង iOS អនុញ្ញាតឲ្យលោកអ្នកអានសៀវភៅទម្រង់ .epub បាន។ ប៉ុន្តែសម្រាប់អ្នកប្រើ iPhone និង iPad មានកំណែ iOS ទាប ហើយគ្មានការ jailbreak ដាក់អក្សរខ្មែរចូល នៅមានបញ្ហាជាមួយពុម្ពអក្សរខ្មែរ។ ប្រសិនបើកឧបករណ៍របស់លោកអ្នក jailbreak ដាក់អក្សរខ្មែរចូល ឬបន្ទាន់សម័យទៅ iOS 8 ហើយ គឺលែងមានបញ្ហាក្នុងការអានខ្មែរទៀតហើយ។
លោកអ្នកទាញយកសៀវភៅ "កំណត់ហេតុ" របស់ ជីវ តាក្វាន់ នៅទីនេះ។ រួចឃើញផ្ទាំងដូចនៅខាងឆ្វេង ចុច "Open in "iBook"" ជាការស្រេច។
រូបភាពមួយចំនួននៅក្នុង iPhone (iOS 8)។

Thursday, September 25, 2014
សៀវភៅ កំណត់ហេតុ ជីវ តាក្វាន់ ជាទម្រង់ epub
Saturday, August 23, 2014
កម្មវិធី Play Book អានសៀវភៅខ្មែរយ៉ាយត្រជាក់ភ្នែក លើទូរសព្ទ Android
Google Play Book ជាកម្មវិធីអានសៀវភៅអេឡិកត្រូនិចរបស់ Google សម្រាប់ទូរសព្ទ Android។ កម្មវិធីនេះអាចរកបានក្នុង Play Store សម្រាប់ប្រទេសមួយចំនួន តាមរយៈការវាយពាក្យគន្លឹះ "Google Play Book"។
តែអ្នកនៅស្រុកខ្មែរពុំទាន់អាចទាញយកកម្មវិធីនេះពី Play Store បានទេ ដោយសារតែវាពុំទាន់គាំទ្រទីផ្សារស្រុកខ្មែរ។ ដូច្នោះលោកអ្នកអាចទាញយក នៅទីនេះ។
កម្មវិធីនេះអនុញ្ញាតឲ្យលោកអ្នកនាងអានសៀវភៅខ្មែរទម្រង់ epub ដែលជាទម្រង់ទំនើបមួយ ត្រូវបានបង្កើតតាមរយៈការសរសេរកូដ html។ (មើលការណែនាំនៅទីនេះ)។
សាកល្បងជាមួយសៀវភៅគំរូភាសាខ្មែរ ទី១ ទី២។
ចុច Menu -> Display option លោកអ្នកនឹងកន្លែងដូរទំហំអក្សរ និងប្ដូរទម្រង់សម្រាប់ការអាននៅពេលថ្ងៃ ឬយប់។

Friday, July 25, 2014
របៀបដំឡើងកម្មវិធីស្ដាប់វិទ្យុខ្មែរពិភពលោក សម្រាប់ទូរសព្ទ Android
ដំបូង ចូលទៅ Play Store វាយអក្សរ "World Khmer Radio” ជាឈ្មោះកម្មវិធី ក្នុងប្រអប់ស្វែងរក (មើលរូបភាព)។ ដើម្បីងាយស្រួលក្នុងការស្វែងរក ខ្ញុំសូមឲ្យយោបល់ថា គួរវាយឈ្មោះកម្មវិធីក្នុងសញ្ញាអព្ភន្តរ ឬវិឡារបិទបើកដូចក្នុងរូបភាព។
បន្ទាប់មក ចុចលើនិមិត្តសញ្ញាវិទ្យុខ្មែរពិភពលោក ដែលមានអក្សរ "World Khmer Radio” រួចចុច Install។
ពេលបើកកម្មវិធី ប្រសិនបើលោកអ្នកមិនឃើញកម្មវិធីផ្សាយថ្មីបំផុត សូមចុចសញ្ញា Refresh ដែលមានរូបសណ្ឋានដូចខាងក្រោម។
ម្យ៉ាងទៀត លោកអ្នកក៏អាចទាញយកកម្មវិធីផ្សាយប្រចាំថ្ងៃទុកស្ដាប់ពេលក្រោយ ឬស្ដាប់ពេលគ្មានអ៊ីនធឺណេតក៏បាន ដោយចុចសញ្ញាទាញយកដូចរូបភាពខាងក្រោម។

Monday, May 5, 2014
អ្នកប្រើប្រាស់អ៊ីនធឺណិត មានជិត ៣ពាន់លាននាក់ហើយ
(Edited from translate.google.com) ថ្ងៃទី៥ ឧសភា ឆ្នាំ២០១៤ - ក្នុងស្ថិតិថ្មីចេញផ្សាយថ្ងៃនេះ សហភាពទូរគមនាគមន៍អន្តរជាតិអង្គការសហប្រជាជាតិ (ITU) បានប្រកាសថា នៅចុងឆ្នាំ២០១៤ នេះ នឹងមានអ្នកប្រើប្រាស់អ៊ិនធឺណិតជិត ៣០០០លាននាក់ ដែលមាន ២ ភាគ ៣ មកពីប្រទេសកំពុងអភិវឌ្ឍ ជាមួយនឹងការប្រើប្រាស់ទូរស័ព្ទចល័តមានអ៊ីនធឺណិតជិត ៣២%។
លោក Hamadoun I. Touré អគ្គលេខាធិការ ITU បាននិយាយថា "តួលេខ ICT [បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មានវិទ្យា] ចេញផ្សាយថ្មី អះអាងម្តងទៀតថា បច្ចេកវិទ្យាព័ត៌មាន និងការទំនាក់ទំនងនៅតែជាគន្លឹះសំខាន់របស់សង្គមព័ត៌មាន។"
(English source) 5 May 2014 – Releasing new statistics today, the United Nations International Telecommunications Union (ITU) announced that by end 2014, there will be nearly three billion Internet users – two-thirds of them from the developing world – with mobile-broadband penetration approaching 32 per cent.
“The newly released ICT [information and communications technology] figures confirm once again that information and communication technologies continue to be the key drivers of the information society,” said Hamadoun I. Touré, ITU Secretary-General.
ព័ត៌មានលម្អិត...

Subscribe to:
Posts (Atom)