Tuesday, October 14, 2014

កម្មវិធី Khmer OCR ដំណើរ​ការ​ដូច​ម៉្តេច?

Tesseract OCR ជា​កម្មវិធី​កូដ​ចំហ ខ្មែរ​យើង​ជា​ច្រើន​បាន​ទាញ​យក​មក​បង្កើត​កម្មវិធី​ស្កែន​រូបភាព​បំឡែង​ទៅ​ជា​អត្ថបទ (Khmer OCR) ប៉ុន្តែ​មិន​បាន​ជោគជ័យ ពី​ព្រោះ​គំនូស​អក្សរ​ខ្មែរ​លម្អិត​ពេក ហើយ​មាន​កត្តា​ជា​ច្រើន​ដែល​ធ្វើ​ឲ្យ​លទ្ធផង​ចេញ​មក​មិន​ដូច​បំណង។

កាល​ពី​ឆ្នាំ ២០០៣ ពេល​កំពុង​ធ្វើ​ពុម្ព​អក្សរ​យូនីកូដ ខ្ញុំ​ក៏​នឹក​ឃើញ​គំនិត​ថ្មី​ក្នុង​ការ​បង្កើត​កម្មវិធី OCR សម្រាប់​ខ្មែរ ប៉ុន្តែ​មិន​បាន​អនុវត្ត ពី​ព្រោះ​នេះ​ជា​ការងារ​ធំ ទាមទារ​ឲ្យ​មាន​មនុស្ស​ច្រើន​ចូលរួម។

ដល់​ឆ្នាំ២០១២ ដោយសារ​មាន​លោក Paul Dodds អ្នក​ជំនាញ​ផ្នែក​ច្បាប់​របស់​ធនាគាពិភពលោក​ជួយ​លើក​ទឹក​ចិត្ត ទើប​ខ្ញុំ និង ធីម ច័ន្ទរិទ្ធី ​អ្នកបង្កើតប្រព័ន្ធប្រតិបត្តិការ moonOS បង្កើត​​បាន​​ក្រុម​​ការងារ ហើយ​​ក្រោយ​​មក​​រួម​​សហការ​​ជា​​មួយ​​ក្រុមហ៊ុន innover.com និង​​អង្គការ SBBIC (http://www.sbbic.org) បង្កើត​បាន​គម្រោង​នេះ​ឡើង។

កិច្ចការ​ចំពោះ​មុខ​របស់​គម្រោង Khmer OCR  គឺ​បង្កើត​ឧបករណ៍​សម្រាប់​ប្រើ​លើ​បណ្តាញ​អ៊ីនធឺណេត ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចូល​រួម​តាម​រយៈ​កែ​ពាក្យ​ខុស​ឲ្យ​ត្រូវ ដូច​ជា​ជួយ​បង្រៀង​កម្មវិធី​កុំព្យូទ័រ​ឲ្យ​ស្គាល់​ភាសា​ខ្មែរ។ ប្រសិន​បើ​មាន​អ្នក​ចូល​រួម​កាន់​តែ​ច្រើន លទ្ធផល​នៃ​ការ​បំឡែង​រូបភាព​ទៅ​ជា​អត្ថបទ​ត្រូវ​បាន​កាន់​តែ​ច្រើន។

ឧទាហរណ៍ លទ្ធផលបឋម

កែកំហុស

លទ្ធផលចុងក្រោយ

លោកអ្នកអាចចូលសាកល្បង​នៅទីនេះ khmerocr.org។ យើងខ្ញុំមានទំព័រ​សម្រាប់​ការ​ងារ​​បង្រៀន​ឲ្យកម្មវិធី​កុំព្យូទ័រ​​ស្គាល់ពាក្យខុស ​(train data) នៅ​ទី​នេះ khmerocr.org/train សម្រាប់​តែ​អ្នក​ស្ម័គ្រចិត្ត​មួយ​ចំនួន ដែល​មាន​បំណង​ជួយ​កែលម្អ​កម្មវិធី​នេះ។

12 comments:

  1. Hi, Here is my first test cases: http://blog.khmerocr.com/2014/10/first-online-tesseractocr-engine-based.html

    What is the recommended font size and font face?

    ReplyDelete
  2. It is beta version and it is good for Khmer OS Battambang, size 26 only. We are looking for more volunteers to work on data training for other size and other font style as Khmer OS, Khmer OS content... and also for Limon S1.

    ReplyDelete
  3. How can i help? cause i really want to see Khmer OCR run in correctly

    ReplyDelete
  4. Seriously, i want to know a bit more in detail about the process of the system. I used to drop a question on your facebook page, but no one reply me.

    ReplyDelete
  5. you can call me 095333409 or email me hong@khmertype.org

    ReplyDelete